ខ្ញុំមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងដោយរយៈពេល៣ឆ្នាំកន្លងមក នេះមានការគាំទ្រពីសំណាក់ទស្សនិកជន ជាពិសេសប្រិយមិត្តដែលគាំទ្ររូបខ្ញុំផ្ទាល់ ។ ខ្ញុំសង្ឃឹមក្នុងចិត្តថាទាំងការសម្ដែង ទាំងការងារជាពិធីកររបស់ខ្ញុំ បងប្អូនប្រិយមិត្តទាំងអស់អាចទទួលយកបាន ហើយខ្ញុំនឹងខិតខំប្រឹងប្រែងជាបន្តទៀតដើម្បីឲ្យសិល្បៈនៅក្នុង ប្រទេសកម្ពុជារបស់យើងរីកចម្រើននិងមានឈ្មោះល្បីនៅលើសកលលោកដើម្បី ឲ្យសមនឹងពាក្យស្លោករបស់ព្រះរាជាណាចក្រកម្ពុជាគឺជាព្រះរាជាណាចក្រ អច្ឆរិយៈ ។ ក្នុងពេលឆាប់ៗខាងមុខនេះដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ២០១០ ខ្ញុំត្រូវបានអញ្ជើញឲ្យចូលរួមសម្ដែងនិងច្រៀងនៅប្រទេសអូស្ត្រាលី ។ នេះគឺជាលើកទីមួយហើយសម្រាប់ឆាកជីវិតរបស់ខ្ញុំដែលមានឱកាសពិសេស ដ៏កម្រនេះពីព្រោះតាំងពីតូចមកខ្ញុំមិនដែលនឹកស្មានថាបានទៅក្រៅ ប្រទេសនោះទេ គ្រាន់តែធ្លាប់ស្រម៉ៃថាប្រទេសដែលខ្ញុំចង់ទៅជាងគេគឺប្រទេស អូស្ត្រាលី និយាយឲ្យចំគឺចង់ឃើញសត្វកង់គូរូ ដែលជាសត្វតំណាងប្រទេសអូស្ត្រាលីផ្ទាល់តែម្ដង ។ លើកទី១សម្រាប់ជីវិតសិល្បៈរបស់ខ្ញុំនៅប្រទេសអូស្ត្រាលីខ្ញុំនឹង ខិតខំទោះបីជាខ្ញុំមិនសូវចេះច្រៀង ឬក៏ច្រៀងមិនសូវពីរោះយ៉ាងណាក៏ដោយ ក៏ខ្ញុំព្យាយាមហាត់ច្រៀង និងត្រៀមបទចម្រៀងជាចង្វាក់រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ម៉ាឌីហ្សូន Cha Cha Cha ដែលសុទ្ធសឹងតែជាចង្វាក់ភ្លេងប្រជាប្រិយខ្មែរ ។ ក្នុងឱកាសនេះខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់ដែលរស់នៅប្រទេស អូស្ដ្រាលីនឹងបានចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទាំងអស់គ្នាជាមួយខ្ញុំបាទ និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និងតារារបស់ផលិតកម្មហង្ស មាស ២ដួងទៀត គឺ កញ្ញា ឈិត សុវណ្ណបញ្ញា និងលោក រិន សាវ៉េត ។ យើងខ្ញុំទាំងអស់គ្នាជាសិល្បករ សិល្បការិនី នឹងខិតខំសម្ដែង ឲ្យអស់ពីសមត្ថភាពដើម្បីផ្ដល់បរិយាកាសរីករាយក្នុងឱកាសបុណ្យចូល ឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្មែរ ។
ចូលរួម សម្ដែង និងច្រៀងនៅប្រទេសអូស្ត្រាលី

Subscribe to:
Post Comments (Atom)
No comments:
Post a Comment